មជ្ឈមណ្ឌលអប់រំស្រ្ពីង ផ្តល់អាហារូបករណ៍ 100% រយៈពេល 1 ឆ្នាំ ពេញសម្រាប់សិស្សនិស្សិតគ្រប់រូបដែលមកធ្វើតេស្តជាប់រហូតដល់ 50នាក់ ដោយសិស្សអាចសិក្សាកម្មវិធីភាសាអង់គ្លេស ពីចក្រភពអង់គ្លេសផ្ទាល់ និងទទួលវិញ្ញាបនបត្រអន្តរជាតិ ពី Imperial English UK។
លក្ខខណ្ឌក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍៖
– បំពេញព័ត៌មានក្នុងទម្រង់ស្នើសុំតាមយៈ៖ https://forms.gle/PH8QssWEHTVZmSXB8
– រួចមកធ្វើតេស្តដោយផ្ទាល់នៅមជ្ឈមណ្ឌលអប់រំស្រ្ពីងនៅថ្ងៃអាទិត្យ ទី 19 ខែវិច្ឆិកា ឆ្នាំ2023 ចាប់ពីម៉ោង 1:00 PM – 3:00 PM។
(អាចជ្រើសរើសការធ្វើតេស្តចំណេះដឹងទូទៅភាសាខ្មែរ ឬតេស្តសមត្ថភាពភាសាអង់គ្លេស)
ក្រៅពីអាហារូបករណ៍ 100% ចំនួន 50 កន្លែង សិស្សនិស្សិតក៏មានឱកាសទទួលបានអាហារូបករណ៍ជាច្រើនកន្លែងទៀតរួមមាន៖
– អាហារូបករណ៍ 50% ចំនួន 100 កន្លែង
– អាហារូបករណ៍ 30% ចំនួន 150 កន្លែង
– សម្រាប់សិស្សដែលប្រឡងមិនជាប់ ក៏អាចទទួលបានអាហារូបករណ៍ 20% ផងដែរ។
*សិស្សដែលទើបប្រឡងបាក់ឌុបឆ្នាំ 2023 និងនិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យត្រូវបានលើកទឹកចិត្ត។